សូមស្វាគមន៏លោកអ្នកមកកាន់​​ ANGLE HOTEL AND RESORT.....

ការផ្ដល់ជូនពិសេស

ព្រះរាជាណាចក្រកម្ពុជា

ប្រវត្តិ​សា​ស្រ្ត​និង​វប្បធម៌

        បុរេប្រវតិ្តសាស្រ្តនៅឥណ្ឌូចិនមានរយៈពេលប្រហែល ១០០០ ០០០ ឆ្នាំហើយ។ មនុស្សនៅពេលនោះធ្លាប់ជាពួកអ្នកប្រមាញ់ និងបរកជន។ បុរាណវត្ថុវិទ្យា គិតថាមនុស្សមុនគេបំផុតគឺជាពួកម៉ាឡេ តែឥណ្ឌូចិនបានទទួលមនុស្សដែលមកពីខាងជើង និងជាជាតិពន្ធុខែ្មរ។ មានភស្តុតាងស្ដួចស្ដើងចំពោះការកាន់កាប់របស់មនុស្សជំនាន់អតិកញ្ញៈ (Pleistocene) នៃកម្ពុជាសម័យបច្ចុប្បន្ន ដែលរួមមានឧបករណ៍ក្រួសហនុមានខៀវ (quartz)និងក្វាតហ៊្សីត ដែលបានរកឃើញក្នុងស្រែថ្នាក់ៗជាច្រើនតាមបណ្ដោយទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង និងក្រចេះ និងក្នុងខេត្តកំពត ទោះបីជាយ៉ាងណាការចុះកាលបរិច្ឆេទរបស់ទាំងនោះមិនអាចយកជាការបានទេ។

[១២] ភស្តុតាងបុរាណវិទ្យាតិចតួចខ្លះបង្ហាញឱ្យឃើញសហគមន៍នៃពួកអ្នកប្រមាញ់-អ្នកបេះផ្លែឈើ​បានតាំងលំនៅនៅកម្ពុជាកំឡុងជំនាន់​សវ៌កញ្ញៈ (Holocene): ស្ថានីយបុរាណវត្ថុវិទ្យាកម្ពុជាដ៏ចំណាស់បំផុតត្រូវគេគិតទុកថាជារូងភ្នំល្អាងស្ពាន នៅខេត្តបាត់ដំបង ដែលត្រូវនឹងសម័យហ្វាប៊ីញ។ កំណាយក្នុងស្រទាប់ក្រោមដីបានផលិតនូវតំណបន្តនៃវិទ្យុកាបូនមួយដែលចុះកាលបរិច្ឆេទថានៅឆ្នាំ ៦០០០ ម.គ.។

[១២][១៣] ស្រទាប់ខាងលើនៅក្នុងស្ថានីយ៍ដដែលបានផ្ដល់នូវភស្តុតាងនៃអន្តរកាលរហូតដល់យុគថ្មរំលីង ដែលមានកុលាលភាជន៍ជាច្រើនដែលធ្វើពីដីដែលចុះកាលបរិច្ឆេទដំបូងគេបង្អស់នៅកម្ពុជា។

[១៤] កំណត់ត្រាបុរាណវិទ្យាសម្រាប់សម័យនេះរវាងសវ៌កញ្ញៈ និងយុគដែកនៅមានកំណត់ដូចគ្នា។ ស្ថានីយ៍បុរេប្រវត្តិដទៃៗទៀតដែលមានកាលបរិច្ឆេទមិនច្បាស់លាស់មិនសូវច្រើនគឺ សំរោងសែន (មិនឆ្ងាយពីរាជធានីឧដុង្គបុរាណប៉ុន្មានទេ) ដែលការស៊ើបអង្កេតទីមួយបានចាប់ផ្ដើមនៅឆ្នាំ១៨៧៧

[១៥] និងភូមិស្នាយ នៅខេត្តបន្ទាយមានជ័យភាគខាងជើង។

[១៦] វត្ថុបុរាណបុរេប្រវត្តិសាស្ត្រនានាត្រូវបានរកឃើញជាញឹកញាប់កំឡុងសកម្មភាពជីកយករ៉ែនៅរតនគីរី។[១២] ភស្តុតាងបុរេប្រវត្តិសាស្ត្រដែលគួរឱ្យចង់ដឹងចង់ឃើញបំផុតនៅកម្ពុជា យ៉ាងណានោះគឺបន្ទាយគូរាងមូលដោយឡែកៗត្រូវបានគេរុករកឃើញនៅទីដែលមានដីក្រហមក្បែរមេមត់ និងនៅតំបន់ក្បែរខាងជិតវៀតណាមនៅចុងទសវត្សឆ្នាំ ១៩៥០។ មុខងារនិងអាយុកាលរបស់បន្ទាយគូទាំងនេះនៅតែត្រូវគេលើកយកមកពិភាក្សាដដែល ផ្ទុយទៅវិញបន្ទាយគូទាំងនោះមួយចំនួនប្រហែលជាមានអាយុកាលយ៉ាងហោចណាស់ក៏ចាប់តាំងពី​សហវត្សទី២ម.គ. ដែរ។

[១៧][១៨] ព្រឹត្តិការណ៍ស្នូលក្នុងបុរេប្រវត្តិសាស្ត្រកម្ពុជាគឺធ្លាប់មានការហូរចូលមកយឺតៗនៃពួកអ្នក​ដាំដុះស្រូវលើកទីមួយចាប់ពីភាគខាងជើង ដែលបានចាប់ផ្ដើមនៅចុងសហវត្សទី៣ម.គ.។[១៩] ដែកត្រូវបានគេយកមកប្រើការនៅប្រហែលឆ្នាំ ៥០០ ម.គ. ដែលមានភស្តុតាងគាំទ្រមកពីខ្ពង់រាបគោរាជ (កូរ៉ាត) នៅប្រទេសថៃសម័យទំនើប។ នៅកម្ពុជា ការតាំងលំនៅរស់នៅនៃយុគដែកមួយចំនួនត្រូវបានគេរកឃើញនៅខាងក្រោមប្រាសាទបក្សីចាំក្រុង និងប្រាសាទសម័យអង្គរដទៃទៀត កាលណោះដែរ បន្ទាយគូមួយចំនួន ក៏ត្រូវបានរកឃើញនៅខាងក្រោមល្វា (Lovea) ពីរបីសហាតិមាត្រ (គីឡូម៉ែត្រ) ខាងជើងឆៀងខាងលិចនៃអង្គរ។ ការបញ្ចុះសព ដែលសម្បូរច្រើនជាងអ្វីដែលគេបានរកឃើញ ផ្ដល់ជាសក្ខីភាពអំពីការរីកចម្រើននៃការប្រើប្រាស់ចំណីអាហារ និងការជួញដូរ (ទោះបីជានៅចម្ងាយដ៏ឆ្ងាយ: នៅសតវត្សទី៤ម.គ. ទំនាក់ទំនងពាណិជ្ជកម្មជាមួយឥណ្ឌាត្រូវបានដំណើរការរួចទៅហើយ) និងអត្ថិភាពនៃរចនាសម្ព័ន្ធសង្គម និងអង្គការចាត់តាំងការងារ។


Online Reservation

ប្រតិទិន

Angel Hotel ផ្លូវលេខ. 6, សង្កាត់ ទឹកល្អក់៣, ខ័ណ្ឌទួលគោក, ភ្នំពេញ កម្ពុជា
ទូរស័ព្ទ: +855 069 666 707 / +855 097 505 2828FAX :E-mail: voeun.ratha@gamil.com

រក្សាសិទ្ធិ © ២០១៤ ដោយ​ វឿនរដ្ឋា​
កែសម្រួលដោយ សួ​ លីឡាយ នៅខែ ធ្នូ​ ឆ្នាំ២០២០